នៅក្នុងការអនុវត្ត ក្បាលគេហទំព័រមាននាទីជាអ្នកបង្ហាញព័ត៌មានស្តីពីឈ្មោះរបស់គេហទំព័រនិងឬពាក្យស្លោកផ្សេងៗ ទាក់ទងនឹងគោលបំណងរបស់គេហទំព័រជាដើម ។ល។ និង ។ល។ ។ ដើម្បីបង្កើតក្បាលគេហទំព័រ Blogger យើងអាចធ្វើដូចខាងក្រោមនេះ៖
<?xml version="1.0" encoding="UTF-8" ?> <!DOCTYPE html> <html> <head> <title> <data:blog.pageTitle/> </title> <meta charset='utf-8'/> <meta content='width=device-width, initial-scale=1' name='viewport'/> <link href='https://fonts.googleapis.com/css?family=Sriracha|Playball|Merienda+One|Bokor|Bayon|Koulen|Moul|Nokora|Hanuman|Metal' rel='stylesheet'/> <link href='https://maxcdn.bootstrapcdn.com/bootstrap/4.3.1/css/bootstrap.min.css' rel='stylesheet'/> <script src='https://ajax.googleapis.com/ajax/libs/jquery/3.3.1/jquery.min.js'/> <script src='https://cdnjs.cloudflare.com/ajax/libs/popper.js/1.14.7/umd/popper.min.js'/> <script src='https://maxcdn.bootstrapcdn.com/bootstrap/4.3.1/js/bootstrap.min.js'/>
<b:skin>
<![CDATA[
.content{
margin:30px auto 0;
width:65%;
}
.mobile .content{
margin:0;
width:100%;
}
#Header{
font:19px/1.5 Koulen;
text-align:center;
background:#17a2b8;
padding:40px;
color:white;
}
#Header a{
color:white;
}
]]>
</b:skin>
</head>
<body expr:class='"loading" + data:blog.mobileClass'>
<b:section id='Header'>
<b:widget mobile='yes' id='HTML1' type='HTML'>
<b:tag cond='data:blog.url != data:blog.homepageUrl' expr:href='data:blog.homepageUrl' name='a'>
<h1><data:blog.title/></h1>
</b:tag>
</b:includable>
</b:widget>
</b:section>
<b:section id='blog'>
<b:widget id='Blog1' locked='false' title='Blog Posts' type='Blog'>
<b:includable id='main' var='post'>
<b:include name='Postings'/>
<b:include name='nextprev'/>
</b:includable>
<b:includable id='Postings'>
<b:loop values='data:posts' var='post'>
<b:include data='post' name='post'/>
</b:loop>
</b:includable>
<b:includable id='nextprev'>
<b:if cond='data:olderPageUrl'>
<a expr:href='data:olderPageUrl'><data:olderPageTitle/></a>
</b:if>
<b:if cond='data:blog.pageType != "index"'>
Home
</b:if>
<b:if cond='data:newerPageUrl'>
<a expr:href='data:newerPageUrl'><data:newerPageTitle/></a>
</b:if>
</b:includable>
<b:includable id='shareButtons'/>
<b:includable id='backlinks'/>
<b:includable id='post' var='post'>
<a expr:href='data:post.url'><data:post.title/></a>
<data:post.dateHeader/>
<b:include data='post' name='labels'/>
<data:post.body/>
</b:includable>
<b:includable id='status-message'/>
<b:includable id='comment-form'/>
<b:includable id='labels' var='post'>
<b:if cond='data:post.labels'>
Labels:
<b:loop values='data:post.labels' var='label'>
<a expr:href='data:label.url' rel='tag'><data:label.name/></a>
<b:if cond='data:label.isLast != "true"'>, </b:if>
</b:loop>
</b:if>
</b:includable>
<b:includable id='backlinkDeleteIcon'/>
<b:includable id='mobile-nextprev'/>
<b:includable id='postQuickEdit'/>
<b:includable id='commentDeleteIcon'/>
<b:includable id='feedLinks'/>
<b:includable id='mobile-index-post'/>
<b:includable id='feedLinksBody'/>
<b:includable id='comments' var='post'/>
</b:widget>
</b:section>
</body>
</html>
ពិនិត្យគេហទំព័រជាក់ស្តែង៖ https://testing-kb.blogspot.com/
នៅលើបន្ទាត់លេខ 11 គឺជាការដាក់ដំណរ link ដើម្បីចំឡងយកពុម្ពអក្សរខ្មែរមួយចំនួនមកប្រើការនៅក្នុងគេហទំព័រខាងលើ។
នៅលើបន្ទាត់លេខ 44 ការសរសេរថា expr:class='"loading" + data:blog.mobileClass' គឺជាការតំរូវអោយបង្កើតថ្នាក់មួយមានឈ្មោះថា «mobile» សំរាប់ធាតុ «body» នៅពេលដែលគេហទំព័រត្រូវបើកមើលដោយទូរស័ព្ទដៃ។
នៅលើបន្ទាត់លេខ 22 គឺជាបញ្ជា ccs តំរូវអោយទំហំរបស់គេហទំព័រ ធំពេញអេក្រង់ក្នុងករណីដែលគេហទំព័រត្រូវបើកមើលដោយទូរស័ព្ទដៃ។
ចាប់ពីបន្ទាត់លេខ 47 ដល់ 55 គឺជាការបង្កើតផ្នែកនៃក្បាលគេហទំព័រ Blogger ។ ជាទូទៅ ការបង្កើតផ្នែកផ្សេងៗនៃគេហទំព័រ Blogger ចាំបាច់ត្រូវមាន tag <b:section> ដែលនៅក្នុងនោះត្រូវមាន tag <b:widget> ដែលនៅក្នុងនោះចាំបាច់ត្រូវមាន tag <b:includable> មួយជាន់ទៀត។ ពោលគឺអ្វីៗទាំងអស់ត្រូវតែស្ថិតក្នុង tag <b:include> ចុងក្រោយគេនេះ ដែលខ្លួនវាផ្ទាល់ត្រូវមានអត្តសញ្ញាជាពាក្យថា «main» ។
មួយវិញទៀត យើងដឹងរួចមកហើយថា បើប្រៀបធៀបជាមួយនឹងភាសា JavaScript ពាក្យថា <b:includable> នេះគឺពាក្យសំរាប់បង្កើតក្បួនផ្សេងៗនៅក្នុងភាសាគំរូគេហទំព័ររបស់ប្រព័ន្ធ Blogger ។ ហើយបើមានក្បួនណាមួយមានអត្តសញ្ញាណជា «main» ក្បួននោះនឹងត្រូវយកទៅប្រើជាស្វ័យប្រវត្តិនៅពេលដែលគេហទំព័រត្រូវបើកមើល។
ក៏ប៉ុន្តែ អ្វីដែលត្រូវបានបង្កើតឡើងនៅក្នុង tag <b:includable> ដែលខ្លួនវាផ្ទាល់ត្រូវស្ថិតនៅក្នុង tag <b:widget> នឹងមិនលេចចេញនៅក្នុងទូរស័ព្ធដៃឡើយ បើសិនជាយើងមិនបានតំរូវអោយវាលេចចេញនៅក្នុងទូរស័ព្ទដៃ ដោយការសរសេរថា «mobile='yes'» ទេនោះ ដូចមាននៅលើបន្ទាត់លេខ 42 នោះស្រាប់។
នៅលើបន្ទាត់លេខ 50 គឺជាការប្រើបញ្ជានៅក្នុងភាសាគំរូគេហទំព័ររបស់ប្រព័ន្ធ Blogger ដើម្បីតំរូវអោយដាក់តំណរ link ទៅកាន់ទំព័រដើម តែនៅពេលណាដែលអាស័យដ្ឋានរបស់គេហទំព័រ មិនមែនជាអាស័យដ្ឋានទំព័រដើម។
នៅលើបន្ទា់ត់លេខ 51 គឺជាបញ្ជាតំរូវអោយសរសេរឈ្មោះរបស់គេហទំព័រនៅទីនោះ។ នៅក្នុងភាសាគំរូគេហទំព័ររបស់ប្រព័ន្ធ Blogger ការយកទិន្នន័យផ្សេងៗមកប្រើត្រូវធ្វើឡើង ដោយមានពាក្យ ថា «data» នៅខាងដើមគេ ដូចជាពាក្យថា <data:blog.title/> ជាដើម៕













