
ការបង្កើត សិស្ស (instance) គឺជាការបង្កើតវត្ថុម៉្យាងនៅក្នុងសតិរបស់កំព្យូទ័រ ដោយយកថ្នាក់មកប្រើដូចខាងក្រោមនេះ៖
//ការបង្កើតក្បួនទទេមួយមានឈ្មោះថា Area function Area(){}; //ការយកក្បួនឈ្មោះ Area មកប្រើជាថ្នាក់សំរាប់រក្សាទុកវត្ថុនិងឬអថេរផ្សេងៗ Area.prototype.pi = 3.14; Area.prototype.rectangle = function(width, height){ var surface = width * height; console.log('ក្រឡាផ្ទៃចតុកោណកែងគឺ៖ '+surface); } //ការបង្កើតសិស្សនៃថ្នាក់ Area var instance = new Area(); console.log('វត្ថុដែលជាសិស្សនៃថ្នាក់ឈ្មោះ ក្រឡាផ្ទៃ គឺជា៖ ' + instance);
នៅលើបន្ទាត់លេខ 12 ការសរសេរថា var instance = new Area() គឺជាបញ្ជាតម្រូវឲ្យបង្កើតវត្ថុម៉្យាង ដែលត្រូវចាត់ទុកថាជាសិស្សនៃថ្មាក់ឈ្មោះ Area ។
ដូចនេះយើងឃើញថា ដើម្បីបង្កើតវត្ថុដែលជាសិស្សនៃថ្នាក់ណាមួយ យើងចាំបាច់ត្រូវតែយកថ្នាក់នោះមកប្រើជាមួយនឹងប្រមាណសញ្ញា new ។
ក្រៅពីការបង្កើតសិស្សតែមួយ ចេញពីថ្នាក់ណាមួយ យើងក៏អាចបង្កើតសិស្សជាច្រើនខុសៗគ្នា ចេញពីថ្នាក់ណាមួយបានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការបង្កើតក្បួនទទេមួយមានឈ្មោះថា Area function Area(){}; //ការយកក្បួនឈ្មោះ Area មកប្រើជាថ្នាក់សំរាប់រក្សាទុកវត្ថុនិងឬអថេរផ្សេងៗ Area.prototype.pi = 3.14; Area.prototype.rectangle = function(width, height){ var surface = width * height; console.log('ក្រឡាផ្ទៃចតុកោណកែងគឺ៖ '+surface); } //ការបង្កើតសិស្សជាច្រើននៃថ្នាក់ Area var instance1 = new Area(); var instance2 = new Area(); var instance3 = new Area(); console.log('វត្ថុដែលជាសិស្សនៃថ្នាក់ឈ្មោះ ក្រឡាផ្ទៃ គឺជា៖ ' + instance1); console.log('វត្ថុដែលជាសិស្សនៃថ្នាក់ឈ្មោះ ក្រឡាផ្ទៃ គឺជា៖ ' + instance2); console.log('វត្ថុដែលជាសិស្សនៃថ្នាក់ឈ្មោះ ក្រឡាផ្ទៃ គឺជា៖ ' + instance3);
នៅលើបន្ទាត់លេខ 12 ការសរសេរថា var instance1 = new Area() គឺជាបញ្ជាតម្រូវឲ្យបង្កើតវត្ថុមួយមានឈ្មោះថា instance1 ដែលជាសិស្សនៃថ្នាក់ឈ្មោះ Area ។
នៅលើបន្ទាត់លេខ 13 ការសរសេរថា var instance2 = new Area() គឺជាបញ្ជាតម្រូវឲ្យបង្កើតវត្ថុមួយទៀតមានឈ្មោះថា instance2 ដែលជាសិស្សនៃថ្នាក់ឈ្មោះ Area ។
នៅលើបន្ទាត់លេខ 14 ការសរសេរថា var instance3 = new Area() គឺជាបញ្ជាតម្រូវឲ្យបង្កើតវត្ថុមួយទៀតមានឈ្មោះថា instance3 ដែលជាសិស្សនៃថ្នាក់ឈ្មោះ Area ។
ដូចនេះយើងសង្កេតឃើញថា រាល់លើកដែលយើងយកថ្នាក់ណាមួយមកប្រើជាមួយនឹងប្រមាណសញ្ញា new សិស្សខុសៗគ្នាត្រូវបានបង្កើតឡើង៕