
នៅក្នុងជីវភាពរស់នៅរបស់យើងសព្វថ្ងៃ យើងតែងតែជួបប្រទះនូវវត្ថុមួយចំនួនដែលមានរូបរាងដូចជាប្រអប់ ស្វ៊ែ ស៊ីឡាំង កោណ ពហុកោណ និង វត្ថុដែលមានផ្ទៃរាបស្មើជាដើម។ នៅក្នុងកញ្ចប់ babylon.js យើងអាចបង្កើតរូបទាំងនោះបានដោយគ្មានបញ្ហាអ្វីឡើយ។
ជាទូទៅនៅក្នុងកញ្ចប់ babylon.js ដើម្បីបង្កើតរូបអ្វីមួយ យើងត្រូវប្រើប្រាស់ក្បួនខ្នាតដូចខាងក្រោមនេះ៖
var shape = BABYLON.MeshBuilder.CreateShape(name, options, scene);
ហើយដើម្បីបង្កើតរូបប្រអប់មួយយើងត្រូវធ្វើដូចខាងក្រោមនេះ៖
var canvas = document.getElementById("renderCanvas"); var engine = new BABYLON.Engine(canvas, true); var createScene = function(){ var scene = new BABYLON.Scene(engine); var camera = new BABYLON.ArcRotateCamera("Camera", 3 * Math.PI / 4, Math.PI / 4, 4, BABYLON.Vector3.Zero(), scene); camera.attachControl(canvas, true); var light1 = new BABYLON.HemisphericLight("light1", new BABYLON.Vector3(1, 1, 0), scene); var light2 = new BABYLON.PointLight("light2", new BABYLON.Vector3(0, 1, -1), scene); var box = BABYLON.MeshBuilder.CreateBox("box", {height: 1, width: 2, depth: .75}, scene); return scene; }; var scene = createScene(); engine.runRenderLoop(function(){ scene.render(); }); window.addEventListener("resize", function(){ engine.resize(); });
ក្រោយពីរូបត្រូវបានបង្កើតរូចហើយ យើងអាចយក mouse របស់យើងចាប់រូបនោះទាញបង្វិលចុះឡើងបាន។
នៅលើបន្ទាត់លេខ 11 ការសរសេរថា var box = BABYLON.MeshBuilder.CreateBox("box", {height: 1, width: 2, depth: .75}, scene); គឺជាការយកក្បួនឈ្មោះ «CreateBox» នៅក្នុងកញ្ចប់ babylon.js មកប្រើដើម្បីបង្កើតរួបប្រអប់មួយមានឈ្នោះថា «box» មានកំពស់មួយខ្នាត បណ្តោយពីរខ្នាត និង ជំរៅ 0.75 ខ្នាត៕