
យើងបានដឹងរួចមកហើយថា ការយកថ្នាក់មកប្រើជាមួយនឹងប្រមាណសញ្ញា new មិនមែនជាការយកវត្ថុនិងឬអថេរផ្សេងៗ នៅក្នុងថ្នាក់នោះមកប្រើឡើយ គឺវាគ្រាន់តែជាការបង្កើតវត្ថុម៉្យាង ដែលជាសិស្សនៃថ្នាក់នោះតែប៉ុណ្ណោះ។ ហើយបើសិនជាយើងចង់យកវត្ថុនិងឬអថេរដែលជាសម្បត្តិនៅក្នុងថ្នាក់មកប្រើ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
//ការបង្កើតក្បួនទទេមួយមានឈ្មោះថា Area function Area(){}; //ការយកក្បួនឈ្មោះ Area មកប្រើជាថ្នាក់សំរាប់រក្សាទុកវត្ថុនិងឬអថេរផ្សេងៗ Area.prototype.pi = 3.14; Area.prototype.rectangle = function(width, height){ var surface = width * height; console.log('ក្រឡាផ្ទៃចតុកោណកែងគឺ៖ '+surface); } //ការបង្កើតសិស្សនៃថ្នាក់ Area var instance = new Area(); //ការយកសម្បត្តិក្នុងថ្នាក់ Area មកប្រើ console.log(instance.pi); console.log(instance.rectangle(25, 5));
នៅលើបន្ទាត់លេខ 15 ការសរសេរថា instance.pi គឺជាបញ្ជាតម្រូវឲ្យយកអថេរឈ្មោះ pi ដែលជាទិន្នន័យនៅក្នុងថ្នាក់ឈ្មោះ Area មកប្រើការ។
នៅលើបន្ទាត់លេខ 16 ការសរសេរថា instance.rectangle(25, 5) គឺជាបញ្ជាតម្រូវឲ្យយកក្បួនឈ្មោះ rectangle ដែលជាវត្ថុនៅក្នុងថ្នាក់ឈ្មោះ Area មកប្រើការ។
ដូចនេះយើងឃើញថា ដើម្បីអាចយកសម្បត្តិនៅក្នុងថ្នាក់ណាមួយមកប្រើការ យើងចាំបាច់ត្រូវតែបង្កើតសិស្សនៃថ្នាក់នោះជាមុនសិន រួចសឹមយកសម្បត្តិទាំងនោះមកប្រើការ តាមរយៈសិស្សនោះជាក្រោយ៕