Blogger ជាប្រព័ន្ធមួយអនុញ្ញាតអោយជនានុជននៅជុំវិញពិភពលោក បង្កើតគេហទំព័រគ្រប់បែបយ៉ាង ដោយមិនអស់ប្រាក់មួយសេន។ មួយវិញទៀត សំរាប់អ្នករៀនរចនាគេហទំព័រ (web designer) Blogger ជាកន្លែងមួយដ៏ប្រសើរបំផុត ដែលពួកគេអាចប្រើប្រាស់ជាចំនុចចាប់នៃអាជីពរបស់ពួកគេបាន។
ជាកិច្ចចាប់ផ្តើម ខាងក្រោមនេះ ជាកូដនៃគេហទំព័រ Blogger ក្នុងកំរឹតអប្បបរិមាមួយ ដែលអាចដំណើរការនៅលើប្រព័ន្ធ Blogger និងគ្មានអ្វីទាំងអស់នៅក្នុងនោះ។ ម៉្យាងទៀត ធាតុនៅក្នុងនោះទាំងប៉ុន្មាន ជាធាតុចាំបាច់បំផុត ហើយបើយើងមិនបង្កើតវាទេ ក៏ប្រព័ន្ធ Blogger បង្កើតធាតុទាំងនោះអោយយើងជាស្វ័យប្រវត្តិដែរ។
<?xml version="1.0" encoding="UTF-8" ?>
<!DOCTYPE html>
<html>
<head>
<title>
<data:blog.pageTitle/>
</title>
<b:skin>
<![CDATA[
]]>
</b:skin>
</head>
<body>
<b:section id='blog'>
<b:widget id='Blog1' locked='false' title='Blog Posts' type='Blog'>
<b:includable id='main' var='post'>
<b:include name='Postings'/>
<b:include name='nextprev'/>
</b:includable>
<b:includable id='Postings'>
<b:loop values='data:posts' var='post'>
<b:include data='post' name='post'/>
</b:loop>
</b:includable>
<b:includable id='nextprev'>
<b:if cond='data:olderPageUrl'>
<a expr:href='data:olderPageUrl'><data:olderPageTitle/></a>
</b:if>
<b:if cond='data:blog.pageType != "index"'>
Home
</b:if>
<b:if cond='data:newerPageUrl'>
<a expr:href='data:newerPageUrl'><data:newerPageTitle/></a>
</b:if>
</b:includable>
<b:includable id='shareButtons'/>
<b:includable id='backlinks'/>
<b:includable id='post' var='post'>
<a expr:href='data:post.url'><data:post.title/></a>
<data:post.dateHeader/>
<b:include data='post' name='labels'/>
<data:post.body/>
</b:includable>
<b:includable id='status-message'/>
<b:includable id='comment-form'/>
<b:includable id='labels' var='post'>
<b:if cond='data:post.labels'>
Labels:
<b:loop values='data:post.labels' var='label'>
<a expr:href='data:label.url' rel='tag'><data:label.name/></a>
<b:if cond='data:label.isLast != "true"'>, </b:if>
</b:loop>
</b:if>
</b:includable>
<b:includable id='backlinkDeleteIcon'/>
<b:includable id='mobile-nextprev'/>
<b:includable id='postQuickEdit'/>
<b:includable id='commentDeleteIcon'/>
<b:includable id='feedLinks'/>
<b:includable id='mobile-index-post'/>
<b:includable id='feedLinksBody'/>
<b:includable id='comments' var='post'/>
</b:widget>
</b:section>
</body>
</html>
ជាទូទៅ យើងសង្កេតឃើញថា នៅក្នុងកូដនៃគំរូគេហតំព័រខាងលើ មានការប្រើពាក្យថា <b:includable> និង <b:include> ជាច្រើន។ ពាក្យទាំងនោះគឺជាភាសាមួយបែបរបស់ប្រព័ន្ធ Blogger ប្រើសំរាប់រៀបចំរចនាគេហទំព័រទាំងឡាយនៅលើប្រព័ន្ធរបស់វា ដែលគេនិយមហៅថាជាភាសាគំរូគេហទំព័រ (template language) ។
ជាក់ស្តែង បើយើងប្រៀបធៀបជាមួយនឹងភាសា JavaScript ពាក្យថា <b:includable> នៅក្នុងភាសារបស់ប្រព័ន្ធ Blogger មានន័យដូចគ្នានឹងពាក្យថា function នៅក្នុងភាសា JavaScript ដែលជាបញ្ជាតំរូវអោយបង្កើតវត្ថុដែលក្បួនផ្សេងៗ សំរាប់យកទៅប្រើការនៅពេលណាមួយ។ ចំណែកឯពាក្យថា <b:include> វិញមានន័យស្មើនឹងការយកក្បួនមកប្រើ (calling a function) នៅក្នងភាសា JavaScript ។
មួយវិញទៀត ការប្រើប្រាស់សញ្ញា «/» នៅខាងក្រោយពាក្យ «includable» ណាមួយនៅក្នុងកូដខាងលើ គឺជាការបង្កើតក្បួនទទេមួយ ដែលនឹងត្រូវបំពេញដោយបញ្ជាផ្សេងៗនៅពេលក្រោយ។
ជារួម ពាក្យពេជន៍នៅក្នុងភាសាគំរូគេហទំព័ររបស់ប្រព័ន្ធ Blogger ស្រដៀងនឹងភាសា HTML ដែរ ពោលគឺមាន tag បើក និង tag បិទ ឧទារណ៍ដូចជា tag បើក <b:includable> មាន tag បិទរបស់វាជា </b:includable> ។
មួយវិញទៀត បើគ្មានអ្វីទេនៅចន្លោះ tag បើកនិង tag បិទ យើងមិនចាំសរសេរ tag បិទឡើយ គឺគ្រាន់តែប្រើប្រាស់សញ្ញា «/» នេះនៅខាងចុង tag បើកជាការស្រេច ដូចជាការសរសេរថា «<b:includable/>» មានន័យថានៅក្នុង tag នោះគ្មានអ្វីឡើយ។
ទន្ទឹមនឹងនេះ យើងក៏ត្រូវធ្វើការកត់សំគាល់់ផងដែរថា នៅក្នុងកូដនៃគេហទំព័រ Blogger ក្បួនដែលត្រូវបានបង្កើតឡើងការប្រើបញ្ញា <b:includable> និងមានអត្តសញ្ញាណ (id) ជា «main» នឹងត្រូវយកទៅអនុវត្តជាស្វ័យប្រវត្តិ នៅពេលដែលគេហទំព័រត្រូវបានបើកមើល៕













