
ក្រៅពីការបង្កើតកម្មវិធីគេហទំព័រផ្សេងៗ ប្រព័ន្ធ Google App Script ក៏អនុញ្ញាតអោយយើងសរសេរកម្មវិធីជាភាសា JavaScript ទាំងឡាយដែលអាចបញ្ចេញលទ្ធផលផ្សេងៗទៅកាន់គេហទំព័រដទៃទៀតនៅក្រៅប្រព័ន្ធ Google App Script បានដែរ។ ជាភាសាអង់គ្លេស សេវាបញ្ចេញលទ្ធផលសំរេចទៅកាន់គេហទំព័រដទៃទៀតនេះ ត្រូវហៅថា Content Service ។
យ៉ាងណាម៉ិញ សេវាបញ្ជូនលទ្ទផលនេះមានសារសំខាន់ណាស់សំរាប់អ្នករចនាគេហទំព័រ Blogger ទាំងឡាយ ដោយហេតុថាការសរសេរកម្មវិធីនៅលើប្រព័ន្ធ Google App Script អាចដើរតួនាទីជាកម្មវិធីនៅលើ server សំរាប់គេហទំព័រ Blogger ទាំងពួង។
ជាកិច្ចចាប់ផ្តើម ដើម្បីអាចបញ្ជូនលទ្ធផលពីកម្មវិធីនៅលើប្រព័ន្ធ Google App Script យើងត្រូវធ្វើដូចខាងក្រោមនេះ៖
function doGet(request) { //ការបង្កើតទិន្នន័យដែលត្រូវបញ្ជូនទៅគេហទំព័រក្រៅប្រព័ន្ធ var result = {name:'ទិន សុខាវធ', gender:'male', job:'អ្នករចនាគេហទំព័រ'}; //ការបញ្ជូនទិន្នន័យទៅក្រៅប្រព័ន្ធ return ContentService.createTextOutput( request.parameters.callback+'('+JSON.stringify(result)+')') .setMimeType(ContentService.MimeType.JAVASCRIPT); }
ក្រោយពីមានកម្មវិធីដូចខាងលើនេះហើយ យើងត្រូវចុះផ្សាយវា (publish) អោយដូចជាកម្មវិធីគេហទំព័រដទៃទៀតដែរ ដោយគ្រាន់តែចុច Publish > Deploy as web app > Who has access to the app > Anyone, even anonymous ។
នៅក្នុងកម្មវិធីនេះ នៅលើបន្ទាត់លេខ 3 គឺជាការបង្កើតសំណុំនៃទិន្នន័យជាឧទាហរណ៍មួយមានឈ្មោះថា result ដែលនឹងត្រូវបញ្ជូនចេញទៅកាន់គេហទំព័រណាមួយដែលចង់បានទិន្នន័យនេះយកទៅប្រើការ។
បន្ទាប់មកទៀត នៅលើបន្ទាត់លេខ 6 គឺជាការប្រើបញ្ជា return ដើម្បីបញ្ចូនសំណុំទិន្នន័យឈ្មោះ result នេះទៅកាន់កន្លែងណាមួយដែលមានគេត្រូវការវា។
ជាការឆ្លើយតប បើមានគេហទំព័រណាមួយចង់បានទិន្នន័យនេះយកទៅប្រើការ គេហទំព័រនោះត្រូវសរសេរកូដដូចខាងក្រោមនេះ៖
//ក្បួនឆ្លើយតបលទ្ធផលនៅក្នុងគេហទំព័រណាមួយ function response(result){ console.log(JSON.stringify(result)); } <script src="https://script.google.com/macros/s/AKfycbwO4vKILY4kNx5UaDM03rATNN5FDZgtCCr2yfswmBv3iGXECwgF/exec?start=1325437200&end=1325439000&callback=response"></script>
នៅលើបន្ទាត់លេខ 6 គឺជាការប្រើប្រាស់ tag «script» ដែលមានផ្នែកខ្លះនៃលក្ខណៈ (attribute) «src» ជាអាស័យដ្ឋានរបស់កម្មវិធីគេហទំព័រនៅក្នង Google App Script ខាងលើ៖
https://script.google.com/macros/s/AKfycbwO4vKILY4kNx5UaDM03rATNN5FDZgtCCr2yfswmBv3iGXECwgF/exec
ផ្នែកខាងចុងនៃលក្ខណៈ «src» ដែលជាការសរសេរថា ?start=1325437200&end=1325439000&callback=response គឺជាការប្រើប្រាស់ក្បួនឈ្មោះ «response» ដើម្បីទទួលយកលទ្ធផលបញ្ជូនមកដោយកម្មវិធីគេហទំព័រនៅលើប្រព័ន្ធ Google App Script ខាងលើ។
នៅលើបន្ទាត់លេខ 2 គឺជាការបង្កើតក្បួនឈ្មោះ «response» ដើម្បីទទួលយកលទ្ធផលដែលត្រូវបញ្ជូនមក។ ហើយនៅពេលដែលក្បួននេះត្រូវយកទៅប្រើ លទ្ធផលដែលបញ្ជូនមកនឹងផ្តល់អោយក្បួនសំរាប់តំណាង (parameter) «result» ជាស្វ័យប្រវត្តិ៕