តួ​គេហទំព័រ
<?xml version="1.0" encoding="UTF-8" ?>
<!DOCTYPE html>
<html lang="en">
<head>

   <data:blog.pageTitle/>

<meta charset='utf-8'/>
<meta content='width=device-width, initial-scale=1' name='viewport'/>
<link href='https://fonts.googleapis.com/css?family=Sriracha|Playball|Merienda+One|Bokor|Bayon|Koulen|Moul|Nokora|Hanuman|Metal' rel='stylesheet'/>
<link rel="stylesheet" href="https://maxcdn.bootstrapcdn.com/bootstrap/4.3.1/css/bootstrap.min.css" />
<script src="https://ajax.googleapis.com/ajax/libs/jquery/3.3.1/jquery.min.js"></script>
<script src="https://cdnjs.cloudflare.com/ajax/libs/popper.js/1.14.7/umd/popper.min.js"></script>
<script src="https://maxcdn.bootstrapcdn.com/bootstrap/4.3.1/js/bootstrap.min.js"></script>
<b:skin>
<![CDATA[
/*ការរចនា​ចាប់​ផ្តើម​ទី​នេះ*/
*{
  padding:0;
  margin:0;
}
.header-wrapper{
  position: -webkit-sticky;
  position: sticky;
  top: 0px;
  z-index:999;
}
.header{
  color:grey;
  background:#f2f2f2;
  padding:15px 20px;
}
.header h1{
  font:20px/1.5 Koulen;
  margin-bottom:0;
}
.kb-navbar{
  background:#17a2b8;
}
.kb-navbar .navbar-brand{
  color:white !important;
  font:18px/1.5 Bokor;
}
.kb-navbar .nav-link{
  font:16px/1.5 Nokora;
  color:#e6e6e6 !important;
}
.kb-navbar .nav-link:hover{
  color:white !important;
}
.post-wrapper,.sidebar-wrapper{
  padding:10px;
}
.post-body,.sidebar{
  background:#f2f2f2;
  height:400px;
}
/*ចុង​បញ្ចប់​នៃ​ការរចនា*/
]]>
</b:skin>
</head>
<body>





គេហទំព័រ​យើង

</body> </html>

ពិនិត្យ​គេហទំព័រ​ជាក់ស្តែងៈ https://webdesign-kh.blogspot.com/

នៅ​បន្ទាត់​លេខ 97 ការសរសេរថា <div class="container" style="margin-top:20px"> គឺ​ជា​ការបង្កើត​តួ​គេហទំព័រមួយ​ស្ថិត​នៅ​ក្នុង​ថ្នាក់​ឬ​មានប្រភេទជា​​ «container» ។

នៅ​ក្នុង​កញ្ចប់ Bootstrap គ្រប់​ធាតុ​ HTML ទាំងឡាយ​​ដែល​ស្ថិត​ក្នុង​ថ្នាក់​​ឬ​មាន​ប្រភេទ​ជា «container» មាន​ប្រវែង​ទទឹង​មិន​ពេញ​អេក្រង់​នៃ​ឧបករណ៍​អេឡិចត្រូនិកនោះទេ គឺ​មាន​ចន្លោះខ្លះនៅ​សង​ខាង​ធាតុ​នោះ​។ តែ​បើ​យើង​ចង់​អោយ​ធាតុ​ HTML ណា​មួយ​មាន​ប្រវែង​ពេញ​អេក្រង់​តែ​ម្តង យើង​ត្រូវ​បង្កើត​​វា​ក្នុង​ថ្នាក់ឬមានប្រភេទ​ជា «container-fluid» ។

ម៉្យាង​ទៀត យោង​តាម​ក្បូន​ខ្នាត​ក្នុង​កញ្ចប់ Bootstrap គ្រប់ធាតុ​ HTML ទាំងអស់​ដែល​មាន​ប្រភេទ​ជា «container» ឬ «container-fluid» អាច​ត្រូវ​ចែក​ជា 12 ផ្នែក​ឬ​ 12 ក្រឡា​​ស្មើ​ៗ​គ្នា​។ ហើយ​ការចែកជា​ 12 ក្រឡា​​ឬ​មិន​ចែក គឺអាស្រ័យ​លើ​​យើង​ជា​អ្នក​កំណត់ អនុលោម​ទៅ​តាម​​ឧបករណ៍អេឡិចត្រូនិក​។

ឧបមា​ថា យើង​ចង់​អោយ​ការចែក​ជា​ 12 ក្រឡា​នេះ អាច​ត្រូវ​ធ្វើ​ឡើង​តែ​ចំពោះ​ឧបករណ៍​អេឡិចត្រូនិក​ដែល​​អេក្រង់​របស់​វា​មាន​ទំហំ​ចាប់​ពី 576px តែ​ប៉ុណ្ណោះ។ ក្នុង​ករណី​នេះ យើង​ចាំបាច់​ត្រូវ​បង្កើត​ធាតុ HTML មួយ​ស្ថិត​ក្នុង​ថ្នាក់ «row» ដែល​នៅ​ក្នុង​នោះ​ត្រូវ​មាន​ធាតុ HTML មួយ​ទៀត​ស្ថិត​ក្នុង​ថ្នាក់ «col-sm-*» ។ ធាតុ​ទាំងនោះត្រូវ​ស្ថិត​នៅ​ក្នុង​ធាតុ HTML ដែល​មាន​ថ្នាក់​ជា «container» ឬ «container-fluid» ។

ជាក់ស្តែង​ នៅ​លើបន្ទាត់​លេខ 99 នៅ​ក្នុង​កម្មវិធី​ខាង​លើ ការសរសេរ​ថា​ <div class="col-sm-9 post-wrapper"> គឺ​ជាការបង្កើត​ធាតុ HTML ដែលជា div មួយ​មានប្រវែង​ចំនួន 9 ក្រឡា​នៅ​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​មាន​អេក្រង់​មាន​ទំហំ​ចាប់​ពី 576px ដែល​ត្រូវ​តាង​ដោយ «sm» ។

ចំណែក​ឯ​នៅលើ​បន្ទាត់​លេខ 102 វិញ ការសរសេរ​ថា <div class="col-sm-3 sidebar-wrapper"> គឺ​ជាការបង្កើត​ធាតុ HTML ដែលជា div មួយ​ទៀត​មានប្រវែង​ចំនួន 3 ក្រឡា​នៅ​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​មាន​អេក្រង់​មាន​ទំហំ​ចាប់​ពី 576px ដែល​ត្រូវ​តាង​ដោយ «sm» ។

ជាទូទៅ ទំហំ​អេក្រង់​របស់​ឧបករណ៍​អេឡិចត្រូនិកត្រូវ​​តាង​ដោយ​អក្សរ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ៖

col-* សំរាប់​អេក្រង់​តូច​ជាង 576px ដែល​ជាទូទៅ​ជា​ទូរស័ព្ទ​ដៃ​។
col-sm-* សំរាប់​អេក្រង់​មានទំហំចាប់​ពី 576px ដែល​ជាទូទៅ​រាប់ចាប់​ពី iPad ឡើង​ទៅ​​។
col-md-* សំរាប់​អេក្រង់​មានទំហំចាប់​ពី 768px ដែល​ជាទូទៅ​រាប់ចាប់​ពីកំព្យូទ័រ​យួរដៃឡើង​ទៅ​​។
col-lg-* សំរាប់​អេក្រង់មានទំហំចាប់​ពី 992px ដែល​ជាទូទៅ​រាប់ចាប់​ពីកំព្យូទ័រ​ធំ​លើ​តុឡើង​ទៅ​​។
col-xl-* សំរាប់​អេក្រង់​មានទំហំចាប់​ពី 1200px ដែល​ជាទូទៅ​រាប់ចាប់​ពីកំព្យូទ័រ​ធំ​លើ​តុឡើង​ទៅ​​។